News

Adapting as an International Student in Australia

ការសម្របខ្លួនក្នុងនាមជានិសិ្សតអន្តរជាតិនៅប្រទេសអូស្រ្តាលី

កញ្ញា Sarim Pichpitou ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់ Bachelor of Psychological Sciences នៅ Swinburne University of Technology, Australia ។

ប្រទេសអូស្រា្តលី ជាប្រទេសដែលមានប្រព័ន្ធអប់រំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងមានការទទួលស្គាល់ខ្ពស់ក្នុងការផ្តល់ឱកាសសិក្សាយ៉ាងទូលំទូលាយសម្រាប់និស្សិតក្នុងស្រុក និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ប្រទេសអូស្ត្រាលីមានប្រព័ន្ធអប់រំបច្ចេកទេសដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងទូលំទូលាយដែលមានបំណងបំពាក់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីរីកចម្រើនក្នុងយុគសម័យឌីជីថល។ ប្រទេសអូស្រ្តាលីបានទទួលស្គាល់លើសារៈសំខាន់នៃបច្ចេកវិទ្យា ហើយខិតខំផ្តល់ការអប់រំប្រកបដោយគុណភាពក្នុងវិស័យនេះ។ ក្នុងចំណោមស្ថាប័នទាំងអស់ ក្នុងនោះក៏មាន Swinburne University of Technology, Australia ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលខ្ពស់ទៅលើជំនាញបច្ចេកទេសដែលស្ថិតនៅក្នុងទីក្រុង Melbourne។សាកលវិទ្យាល័យនេះបានផ្តល់តម្លៃលើភាពចម្រុះនៃវប្បធម៌ និងផ្តល់សេវាកម្មគាំទ្រដល់និស្សិតអន្តរជាតិ ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូនរបស់ពួកគេទៅក្នុងជីវិតសិក្សាក្នុងប្រទេសអូស្ត្រាលី។ Swinburne University of Technology, Australia ផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រជាច្រើនមុខជំនាញផ្សេងៗ រួមទាំងពាណិជ្ជកម្ម វិស្វកម្ម ការរចនា វិទ្យាសាស្រ្ត សុខភាព សិល្បៈ និងវិទ្យាសាស្ត្រសង្គមជាដើម។ល។ លើសពីនេះ Swinburne University of Technology, Australia ក៏បានផ្តល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងតាមរយៈកន្លែងឧស្សាហកម្ម កម្មសិក្សា ឱកាសការងារ និងកម្មវិធីសិក្សារួមបញ្ចូលគ្នា។

កញ្ញា Sarim Pichpitou ជានិស្សិតថ្នាក់បរិញ្ញាបត្រលើផ្នែក Psychological Sciences ដោយធ្វើការជ្រើសរើស Swinburne University of Technology, Australia ជាជម្រើសដ៏ល្អបំផុតសម្រាប់កញ្ញាក្នុងការបន្តការសិក្សា។ កញ្ញាបានរីករាយជាមួយនឹងបរិយាកាស និងដំណើរទស្សនកិច្ចលើកដំបូងរបស់កញ្ញាទៅកាន់សាលា គឺជាបទពិសោធន៍ថ្មីមួយដោយឃើញពីភាពស្រស់ស្អាត និងពហុវប្បធម៌ជាមួយសិស្សានុសិស្សមកពីប្រទេសផ្សេងៗដែលមករួមគ្នាជាសហគមន៍ដ៏ធំមួយ។ កញ្ញាបានប្រាប់ WEduAbroad ថាឱកាសទៅសិក្សានៅបរទេសអនុញ្ញាតឱ្យកញ្ញាយល់ដឹងបន្ថែមពីខ្លួនឯង និងស្វែងរកអ្វីដែលថ្មីដែលកញ្ញាមិនបានដឹងពីមុនមក។ តាមរយៈបទពិសោធន៍ការសិក្សានៅបរទេស កញ្ញាបានមើលឃើញពីភាពរីកចម្រើនរបស់ខ្លួន និងកាន់តែមានភាពចាស់ទុំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ វាការចងចាំដ៏រំភើបបំផុត និងជាការតម្រង់ទិសនៅពេលដែលកញ្ញាបានជួបមនុស្សអស្ចារ្យពិតជាជួយកញ្ញាក្នុងការសម្របខ្លួនទៅនឹងប្រទេស  និងសាលារៀនថ្មី។

កញ្ញា Sarim Pichpitou បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេស កញ្ញាសូមណែនាំឲ្យនិសិ្សតមានការអត់ធ្មត់ ហើយបន្តដំណើរមួយៗ និងពិចារណាឱ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្តណាមួយ។ កុំខ្លាចក្នុងការចាកចេញពីតំបន់សុខស្រួលរបស់អ្នក ហើយឈោងទៅរកជំនួយនៅពេលចាំបាច់។

សាកសួរព័ត៌មានបន្ថែមដោយសេរី និងឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម៖

📌 https://forms.office.com/r/iBM10w5Nuk

ក្រុមការងារ  WEduAbroad យើងនឹងធ្វើការឆ្លើយតបវិញក្នុងពេលឆាប់ៗ!!!

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទំនាក់ទំនងមកកាន់ពួកយើង: 081 63 63 60 | 017 54 83 54

***www.weduabroad.com. Please note that NO article on WEduAbroad.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduAbroad.

Share this post